មាតិកា
វគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសចិញ្ចឹមមាន់ ដល់ប្រជាពលរដ្ឋបន្ទាប់ពីពីចត្តាឡីស័ក ដែលមានទីតាំងនៅសាលាឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៩ កក្កដា ២០២១
69

ថ្ងៃសុក្រ ១៥រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១  មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសចិញ្ចឹមមាន់ ដល់ប្រជាពលរដ្ឋបន្ទាប់ពីពីចត្តាឡីស័ក  ដែលមានទីតាំងនៅសាលាឃុំឈើតុំ  ស្រុក ក្រគរ ដោយមានការអញ្ជើញចូលរួមជាអធិបតី ពីលោក ហៃធូរ៉ា អនុប្រធានមន្ទីរកសិកម្ម  លោក ខាត់ ពុយ អភិបាលរងនៃគណៈអភិបាលស្រុកក្រគរ និងសម្របសម្រួលវគ្គដោយលោក លោកហ៊ន់ សុវណ្ណ ប្រធានការិយាល័យ ផ្សព្វផ្សាយ លោក មាសស សេត ប្រធានការិយាល័យ ក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម លោក មួន វុឌ្ឍី អនុប្រធាន ការិយាល័យ បសុព្យាបាល​,លោក សំ ស៊ី មន្ត្រី បសុព្យាបាល និងមានការចូលរួមពី លោក រស់ ឡា ប្រធានកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកក្រគរលោក តំណាង ក្រុមប្រឹក្សាឃុំឈើតុំ និងប្រជាពលរដ្ឋ ចំនួន២០​ នាក់ ស្រី១៥នាក់ ។ប្រធានបទសំខាន់ៗពិភាក្សាជារួមមានៈការជ្រើសរើសពូជមាន់-ការសាងសង់ទ្រុង
-ចំណី និងការផ្តល់ចំណី-ការថែទាំ -ការការពារ និងកាព្យាបាល
ក្នុងកម្មវិធីនេះ ផងដែរ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានណែនាំដល់សិក្ខាកាមទាំងអស់នូវចំណុចជាគន្លឺះ៖
១.ត្រូវនាំគ្នាខិតខំចិញ្ចឹមមាន់ឲ្យបានច្រើន  
២.ត្រូវចេះទំនាក់ទំនងស្វែងរកអ្នកប្រមូលទិញឈ្មួញក្នុង និងក្រៅស្រុក និង តាមដានព័តមានទីផ្សារ
៣.ត្រូវនាំគ្នាចេះរៀបចំផែនការចិញ្ចឹមឲ្យច្បាស់លាស់ដើម្បីលក់បានតម្លៃនិងទទួលបានប្រាក់ចំណេញច្រើន។ 
៤.ត្រូវមានទំនាក់ទំនងគ្នាឲ្យបានល្អជាមួយមន្រ្តីបច្ចេកទេសថ្នាក់ខេត្ត ស្រុក ។
៥-ក្រៅពីចិញ្ចឹមមាន់ ត្រូវមានសួនបន្លែ  ការចិញ្ចឹមត្រី បន្ថែមទៀត។
៦-ក្នុងស្ថានភាពកូវីត១៩នេះ សុំអោយ ទាំងអស់គ្នាប្រកាន់ខ្ជាប់នូវវិធានការ 3ការពារ

ចំនួនអ្នកចូលទស្សនា
Flag Counter