មាតិកា
កិច្ចប្រជុំពិភាក្សាលើការងារបង្កើត និងចុះបញ្ជីសហគមន៍ កសិកម្មចំនួន០២ នៅស្រុកតាលោសែនជ័យ
ចេញ​ផ្សាយ ០៩ កក្កដា ២០២១
222

ថ្ងៃ សុក្រ១៥រោច ខែ  បឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី០៩ ខែកក្កដា  ឆ្នាំ ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយ លោក សៅ វណ្ណៈ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមកិច្ចប្រជុំពិភាក្សាលើការងារបង្កើត និងចុះបញ្ជីសហគមន៍ កសិកម្មចំនួន០២ ជាមួយក្រុមការងារស្រុកតាលោសែនជ័យ នៅសាលប្រជុំធំមន្ទីរ។ 
៚គោលបំណងនៃកិច្ចប្រជុំធ្វើយ៉ាងណាបន្សីដំណើរការបង្កើតសហគមន៍និងយន្តការគាំទ្រសកម្មភាពនានា ដើម្បីទទួលបានជោគជ័យ នាពេលដ៍ខ្លីខាងមុខ។ 
៚៚បន្ទាប់ពីពិភាក្សាយ៉ាងល្អិតល្អន់បានឯកភាពនូវចំណុចមួយចំនួនដូចជា៖
១.មន្ទីរកសិកម្ម ជួយការងារផ្សព្វផ្សាយ-រៀបចំឯកសារ បទដ្ឋានគតិយុត្តិ ក្នុងការបង្កើតសហគមន៍តាមជំហាន នីមួយ ស្របតាម
ច្បាប់ស្តីពីការបង្កើតសហគមន៍កសិកម្ម និង ផ្តល់ជំនាញបច្ចេកទេសកសិកម្ម នៅពេលត្រូវការ ។
២.ស្រុកតាលោសែនជ័យ:
សម្របសម្រួលក្នុងការរៀបចំផែនការ និងចាត់ចែង ពេលវេលា ទីកន្លែង សមាជិកចូលរួមគ្រប់ជំហ៊ាន គៀគរសមាជិកបង់ប្រាក់សមាជិកភាព សមាជិកចូលភាគហ៊ុន និងស្វែងរកប្រភពទុនវិនិយោគ ជួយដល់សហគមន៍នៅពេលប្រកាសទទួលស្គាល់សម្រាប់ដំណើរការ ប្រកបរបរទាក់ទងនិង វិ័ស័យកសិកម្ម ក្នុងការលើកកំពស់និរន្តភាពរបស់សហគមន៍អភិវឌ្ឍន៍កសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter