ថ្ងៃសុក្រ ១៥រោច ខែបឋមាសាឍ ឆ្នំាឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ខែ កក្កដាឆ្នំា២០២១ ក្រុមអនុគម្រោងប្រព័ន្ធស្រោចស្រពដំណាក់អំពិល បានបើកវគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មដំណំាស្រូវ (លើកទី១) របស់គម្រោងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងរំដោះទឹកភាគខាងលិចបឹងទន្លេសាប (CP-P11) ក្រោមជំនួយថវិកាពីJICA សហការជាមួយមន្ទីរ
កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដល់កសិករ១០នាក់/ស្រី៣នាក់ ស្ថិតនៅភូមិដំណាក់អំពិល សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
ប្រធានបទក្នុងវគ្គទី១នៃវគ្គបណ្តុះបណ្តាលដំណំាស្រូវនេះរួមមាន÷
១)ការជ្រើសរើសពូជ
២)ការគ្រប់គ្រងទឹក
៣)ការគ្រប់គ្រងកត្តាចង្រៃ
៤)ការគ្រប់គ្រងសារធាតុចិញ្ចឹមនិងការប្រើប្រាស់ជី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម