ថ្ងៃសុក្រ ១៥រោច ខែបឋមាសាឍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៩ខែ កក្កដា ឆ្នាំ ២០២១ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះសំណេះសំណាលជាមួយភ្នាក់សុខភាពសត្វភូមិក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ ដោយមានសមាសភាពចូលរួម លោក ក្រុមប្រឹក្សាឃុំ ០១រូម មន្ត្រីការិ.ផបខេត្ត និងស្រុក០២រូប និង ភ្នាក់ងារសុខភាព សត្វភូមិ ១៩នាក់ ។គោលបំណងនៃកិច្ចប្រជុំ- រៀបចំផែនការចុះយុទ្ធនាការ ចាក់វ៉ាក់សារទឹក និង អុតក្តាមគោ ក្របី គ្រប់ភូមិក្នុងស្រុកតាលោសែនជ័យ (ជំនួយចិន) និងណែនាំ ពង្រឹងការការពារនិងទប់ស្កាត់ជំងឺដុំពក ស្បែក គោ ក្របី ។
ក្នុងពេលនេះបានផ្តល់ថ្នាំព្យាបាលសត្វ , ថ្នាំសម្លាប់មេរោគ និង ម្ជុល មួយចំនួនដែលទទួលបានពីអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វដល់ភ្នាក់ងារសុខភាពសត្វភូមិផងដែរ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម