ថ្ងៃសៅរ៍ ១កើត ខែ ទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២១ ក្រោមបញ្ជា និងកិច្ចចង្អុលការផ្ទាល់ ឯកឧត្តម ខូយ រីដា អភិបាលរងខេត្ត នេះជាថ្ងៃទី០២ ក្រុមការ ងារចម្រុះរបស់គណៈបញ្ជាការរដ្ឋបាលឯកភាពខេត្ត ដឹកនាំដោយ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ មានការចូលរួម នាយផ្នែកក្រគរ នាយសង្កាត់កំពង់លួង កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប កងរាជអាវុធហត្ថខេត្ដ មេPMស្រុកកណ្ដៀង មេ PM (B05) ប៉ូលីសសេដ្ឋកិច្ច ដោយប្រើកម្លាំងសរុប ៣៦នាក់ មធ្យោបាយកាណូតចំនួន ១០គ្រឿង បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ចាប់ពីចំនុចជ្រោយស្ដី រហូតដល់ ភូមិកំពង់ថ្គោល ឃុំ អន្សាចំបក់ ស្រុកក្រគរ ជាលទ្ធផលបាន រុះរើបំផ្លាញចោលវត្ថុតាងរួមមាន
_របាំងស្បៃមុងចំនួន ៧១ ខ្សែ ប្រវែង ៧៨៥០ម៉ែត្រ
_ លូកងស្បៃមុង ចំនួន ៦០មាត់
_ បង្គោលចំរឹងចំនួន ១០២០ ដើម
_ ចាក់លែងកូនត្រីចម្រុះ ១០ គីឡូក្រាម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម