មាតិកា
កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងទីជម្រាល ថ្នាក់ក្រោមជាតិ តាមOnline Zoom Meeting
ចេញ​ផ្សាយ ១៤ កក្កដា ២០២១
70

ថ្ងៃអង្គារ៍ ៤កើត ខែទុតិយាសាឍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ និងការិយាល័យជំនាញ ចំនួន០៧នាក់ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងទីជម្រាល ថ្នាក់ក្រោមជាតិ តាមOnline Zoom Meeting ក្រោមអធិបតីភាព ឯកឧត្តម ចាន់ សុវុឌ្ឈ រដ្ឋលេខា ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានគណៈកម្មាធិការ ដោយមានការសម្របសម្រួលពីឯកឧត្តម មាស ពិសិដ្ឋ និងការអញ្ជើញចូលរួមពី ប្រធាន-អនុប្រធានមន្ទីរកសិកម្ម រាជធានី/ខេត្តសរុប ៤៥ នាក់ ។គោលបំណងនៃកិច្ចប្រជុំ :
១.ណែនាំពីតួនាទី និងភារកិច្ច របស់គណៈកម្មាធិការគ្រប់គ្រងទីជម្រាល និងសកម្មភាពការងារដែលបានអនុវត្តកន្លងមក និង
២.ពិភាក្សាលើការងារ រដ្ឋបាល និងការសម្របសម្រួល ។
លទ្ធផលនៃកិច្ចប្រជុំបានឯកភាព បំពេញតម្រូវការដែលជា
សំណូមពរពីមន្ទីរតាមបណ្តារាជធានី/ខេត្ត  និង ចំពោះរាជធានី/ខេត្តត្រូវរៀបចំរបាយកាណ៍ ការអនុវត្តការងារគ្រប់គ្រងទីជម្រាល មកក្រសួងកសិកម្ម ឱ្យបានទាន់ពេល។

ចំនួនអ្នកចូលទស្សនា
Flag Counter