ថ្ងៃអង្គារ៍ ៤កើត ខែទុតិយាសាឍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារអនុគម្រោងប្រព័ន្ធស្រោចស្រពវត្តជ្រែ បានបើកវគ្គបណ្តុះបណ្តាលស្តីពីដំណំាបន្លែ លើកទី១ (ដំណំាស្ពៃ) របស់គម្រោងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងរំដោះទឹកភាគខាងលិចបឹងទន្លេសាប(CP-P11) ក្រោមជំនួយថវិកាពីJICA សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដល់កសិករ២២នាក់/ស្រី១៥នាក់ នៅភូមិចំការលើ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ប្រធានបទ នៃវគ្គបណ្តុះបណ្តាលើកទី១នៃដំណំាបន្លែនេះរួមមាន÷ការជ្រើសរើសពូជ-ការរៀបចំដី-ការបណ្តុះកូនដំណំា-ការដំានិងការថែទំា-ការគ្រប់គ្រងកត្តាចង្រៃ និង ការប្រមូលផល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម