មាតិកា
សកម្មភាព ចុះប្រតិបត្តិការត្រួតពិនិត្យនិងបង្រ្កាបបទល្មើសជលផល នៅចំណុចចារុះដល់ កោះគ្របបាយ ស្រុកកណ្ដៀង និងស្រុក បាកានខេត្ត ពោធិ៍សាត់
ចេញ​ផ្សាយ ១៥ កក្កដា ២០២១
86

ថ្ងៃពុធ ៥កើត ខែទុតិយាសាឍ  ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ២០២១ ក្រុមការងារខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ដឹកនាំដោយ លោក ជិន ចាន់ថន នាយផ្នែករាំងទិល ដោយមានការចូលរួម នាយ នាយរងសង្កាត់រដ្ឋបាលជលផលកណ្ដៀង នាយ សង្កាត់បាកាន សហការណ៍ជាមួយ មេប៉េអឹមស្រុកកណ្ដៀង ប៉ូលីសស្រុកកណ្ដៀង ប៉ូលីសប៉ុស្ដិ៍មេទឹក បរិស្ថាន(ស្រុកកណ្ដៀង បាកាន)និង យោធាខេត្ត កម្លាំងសរុប ២១ នាក់ មធ្យោបាយកាណូតចំនួន ០៦ គ្រឿងបានចុះប្រតិបត្តិការត្រួតពិនិត្យនិងបង្រ្កាបបទល្មើសជលផល នៅចំណុចចារុះដល់
កោះគ្របបាយ ស្រុកកណ្ដៀង និងស្រុក
បាកានខេត្ត ពោធិ៍សាត់ ជាលទ្ធផល (បំផ្លាញចោល)៖
   _  របាំងស្បៃមុងចំនួន ១០ ខ្សែប្រវែង ១៥០០ ម៉ែត្រ
   _ លូកងស្បៃមុងចំនួន ១១ មាត់ 
   _ បង្គោលចំនួន ៥៣០ ដើម
   _ ចាក់លែងត្រីចំរុះទម្ងន់ ២៥ គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter