ថ្ងៃពុធ ០៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២១ ក្រោមបញ្ជា និងកិច្ចចង្អុលការផ្ទាល់ ឯកឧត្តម ខូយ រីដា អភិបាលរងខេត្ត នេះជាថ្ងៃទី០៤ របស់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដ ដែលមានសមាសភាព ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ
លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ លោកនាយផ្នែក លោកនាយសង្កាត់កំពង់លួង និងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ លោក ខាត់ ពុយ អភិបាលរងស្រុក អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប កងរាជអាវុធហត្ថខេត្ដ មេ PM (B05) ប៉ូលីសសេដ្ឋកិច្ចខេត្ត បរិស្ថានស្រុកក្រគរ យោធាខេត្ត ដោយប្រើកម្លាំងសរុប ៣៦នាក់ មធ្យោបាយកាណូតចំនួន ១០គ្រឿង បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលចាប់ពីខាងកើតភូមិ កំពង់ថ្គោល រហូតដល់ចំនុច
កោះជន្លាក្រាស់ ឃុំអន្សាចំបក់ ស្រុកក្រគរ ។ ជាលទ្ធផលបាន ០២ករណី រុះរើបំផ្លាញចោលវត្ថុតាងរួមមាន
- របាំងសាច់អួន ចំនួន ១៤ខ្សែ ប្រវែង ២២០០ម៉ែត្រ
- ក្បាលបរ ចំនួន ០៤គ្រឿង
- របាំងស្បៃមុងចំនួន២១ខ្សែ ប្រវែង១១០០ ម៉ែត្រ
- លូកងស្បៃមុងចំនួន ២១មាត់
- បង្គោលចំរឹងចំនួន ១២០០ ដើម
- ចាក់លែងកូនត្រីចម្រុះ ១២ គីឡូក្រាម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម