ថ្ងៃពុធ ៥កើត ខែទុតិយាសាឍ ឆ្នំាឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ខែកក្កដាឆ្នំា២០២១ ក្រុមការងារអនុគម្រោងប្រព័ន្ធស្រោចស្រពដំណាក់អំពិល បានបើកវគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មដំណំាបន្លែ(លើកទី១) របស់គម្រោងស្តារឡើងវិញ ប្រព័ន្ធស្រោចស្រពនិងរំដោះភាគខាងលិចបឹងទន្លេសាប(CP-P11)ក្រោម ជំនួយថវិកាដោយJICAសហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ពោធិ៍សាត់ ដល់កសិករចំនួន ១០នាក់/ស្រី៨នាក់ស្ថិតក្នុងភូមិបាកាន ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ប្រធានបទសំខាន់ក្នុងវគ្គទី១នេះមាន÷
-ការរៀបចំដី
-ការជ្រើសរើសពូជ
-ការដំានិងថែទំា
-ការប្រើប្រាស់ជី
-ការគ្រប់គ្រងកត្តាចង្រៃ
-ការប្រមូលផល
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម