ថ្ងៃពុធ ៥កើត ខែទុតិយាសាឍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារខណ្ឌរដ្ឋបាលជលផល បានចុះសម្របសម្រួលជ្រើសរើសអ្នកដឹកនាំក្រុមបណ្តុំអាជីវកម្ម ចិញ្ចឹមត្រី របស់កម្មវិធីASPIRE នៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ជាមួយក្រុមប្រឹក្សាឃុំ ទទួលបន្ទុកកសិកម្ម មេភូមិព្រែក៣ និងភ្នាក់ងារផ្សព្វផ្សាយឃុំសំរោង ។
គោលបំណងនៃការសម្របសម្រួល មានដូចជាៈ
១.ការជ្រើសអ្នកដឹកនាំ ចំនួន០៤នាក់(ប្រធាន អនុប្រធាន ហិរញ្ញិក និងជនបង្គោលទីផ្សារ)
២.ធ្វើបច្ចុប្បន្នភាពសមាជិកបណ្តុំអាជីវកម្ម ឡើងវិញ និងត្រៀមលក្ខណៈបញ្ចូលសមាជិក ក្នុងប្រព័ន្ធMIS
៣.រៀបចំផែនការសកម្មភាពអនុវត្តបន្ត
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម