ថ្ងៃព្រហស្បត្តិ៍ ៦កើត ខែទុតិយាសាឍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នំា២០២១ កម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលជលផលក្រគរដឹកនាំដោយ លោក ភុន សុវណ្ណា នាយផ្នែក ដោយមានការចូលរួម នាយសង្កាត់រដ្ឋបាលជលផលកណ្ដៀងសហការណ៍ជាមួយប៉ូលីសស្រុក
កណ្ដៀង និងយោធាខេត្ត បានចុះប្រតិបត្តិ
ការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជល ផល នៅចំណុច ព្រែកកំពង់គុជ ដល់ ជ្រោយក្សុំ ភូមិចារុះ ឃុំរាំងទិល ស្រុក កណ្ដៀង ខេត្ត ពោធិ៍សាត់ ជាលទ្ធផល (បំផ្លាញចោល)៖របាំងសាច់អួនចំនួន ៤ ខ្សែ ប្រវែង ៤៥០ ម៉ែត្រ,ក្បាលបរចំនួន ០៤ គ្រឿង,របាំងស្បៃមុងចំនួន ១៩ ខ្សែប្រវែង ៩៥០ ម៉ែត្រ,លូកងស្បៃមុងចំនួន ២៥ មាត់ ,បង្គោលចំនួន ៣០០ ដើមនិង ចាក់លែងត្រីចំរុះទម្ងន់ ១៦ គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម