ថ្ងៃព្រហស្បត្តិ៍៦កើត ខែទុតិយាសាឍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នំា២០២១ ក្រុមការងារអនុគម្រោងប្រព័ន្ធស្រោចស្រពវត្តហ្លួង បានបើកវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធវប្បកម្មចម្រុះ លើកទី១ (បច្ចេកទេសចិញ្ចឹមមាន់លក្ខណះគ្រួសារ) របស់គម្រោងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងរំដោះទឹកភាគខាងលិចបឹងទន្លេសាប(CP-P11) ក្រោមជំនួយថវិកាពីJICA សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដល់កសិករ០៩/ស្រី០៨ នាក់ នៅភូមិវត្តហ្លួង សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ប្រធានបទនៃវគ្គបណ្តុះបណ្តាលលើកទី១នៃបច្ចេកទេសចិញ្ចឹមមាន់លក្ខណះគ្រួសារ នេះរួមមាន÷
១- ការជ្រើសរើសពូជ
២- ការរៀបចំទ្រុងចិញ្ចឹម
៣- ការថែទាំ និងធ្វើវ៉ាក់សាំង
៤- ការរៀបចំចំណី និងទឹក
៥- ការធ្វើជីវ:សុវត្ថិភាពទ្រុង
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម