មាតិកា
បណ្តុះបណ្តាលបច្ចេកទេសដំណាំបន្លែ ចិញ្ចឹមមាន់ ដល់ប្រជាពលរដ្ឋ ក្រោយពីបញ្ចប់ការធ្វើចត្តាឡីស័ក រួចរាល់ នៅឃុំប្រមោយ ស្រុកវាលវែង
ចេញ​ផ្សាយ ១៦ កក្កដា ២០២១
246

ថ្ងៃព្រហស្បត្តិ៍ ៦កើត ខែទុតិយាសាឍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នំា២០២១ ក្រុមការងារមន្ទីរ 
កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ លោក កែវ ចន្ទកែវ អនុប្រធានមន្ទីរ និងអ្នកបច្ចេកទេសកសិកម្ម ប្រចាំស្រុកវាលវែង បានចុះបណ្តុះបណ្តាលបច្ចេកទេសដំណាំបន្លែ ចិញ្ចឹមមាន់ ដល់ប្រជាពលរដ្ឋ ក្រោយពីបញ្ចប់ការធ្វើចត្តាឡីស័ក រួចរាល់ នៅឃុំប្រមោយ ស្រុកវាលវែង ចំនួន១៩នាក់ និងមានចូលរួមពី ការិយាល័យកសិកម្ម ស្រុក មេភូមិ និងអ្នកពាក់ព័ន្ធដទៃទៀតសរុប២៦នាក់/ស្រី ៧នាក់។
៚គោលបំណងនៃវគ្គ បង្កើនចំណេះដឹងបច្ចេកទេសកសិកម្ម និងអាចឱ្យពួកគាត់មានមុខរបរ បន្ថែមទាក់ទងនឹងវិ័ស័យកសិកម្ម ដើម្បីបង្កើនជីវភាព ក្នុងបរិបទការរីករាលនៃជំងឺកូវីដ១៩ ។ 
ក្រុមការងារបានប្រើប្រាស់វិធីសាស្រ្តសំខាន់ៗ
បង្ហាញខ្លឹមសារ ការពិភាក្សា ការបង្ហាញវីដេអូឃ្លីប បច្ចេកទេសកសិកម្ម  ការប្រើប្រាស់សារ និង វិធានការសុខាភិបាល ៣កាពារ ៣ កុំ និង សំណួរ-ចម្លើយ។ 
៚៚ខ្លឹមសារសំខាន់ បង្ហាញមានជារួម៖
១.បច្ចេកទេសចិញ្ចឹមមាន់ ដូចជាការជ្រើសរើសទីតាំង-ពូជ ការផ្សំចំណីធម្មជាតិ ការចាក់វ៉ាក់សាំងកាពារ ការថែទាំនិងជីវឧស្ម័ន- ប្រភេទជំងឺ និងការព្យាបាល - ការប្រមូលផល និងការស្វែងរកទីផ្សា។
២.បច្ចេកទេសដំណាំបន្លែ ដូចជា:ការរៀបចំដី,ការជ្រើសរើសពូជ
 ,ការដំានិងថែទំា,ការប្រើប្រាស់ជី,ការគ្រប់គ្រងកត្តាចង្រៃ
 និងការប្រមូលផលជាដើម។
៣.របៀបស្វែងរកអត្ថបទបច្ចេកទេស និងវីដេអូបច្ចេកទេស របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ តាមរយៈ Agri library
៤.រៀបចំផែនការតាមដាន និងគាំទ្រ សកម្មភាពបន្តការចិញ្ចឹមសត្វ និងចិញ្ចឹមមាន់ របស់ប្រជាពលរដ្ឋ ក្នុង០១វដ្តនៃផលិតកម្ម រហូតដល់ប្រមូលផល និងការស្វែងទីផ្សារ
៚៚៚៚ជាចុងក្រោយ ក្រុមការងារបានសំណូមពរ ឱ្យបងប្អូន ដែលបានចូលរួមវគ្គរួច សុំយកចំណេះដឹងនេះ ទៅប្រកបរបរកសិកម្ម  តាមបច្ចេកទេស ក្នុងករណីមានបញ្ហាឬចំងល់ អាចទាក់ទង មកក្រុមការងារ ក្រុមការងារ និងចុះជួយបន្ថែមនូវពេលបងប្អូនត្រូវការ ។ ក្នុងពេលចប់វគ្គ សុំអជ្ញាធ័រ ភូមិ ឃុំ តាមដាន និងគាំទ្រ ជំរុញឱ្យបានទទួលផលល្អ ដើម្បីជួយសម្រួលទុក្ខលំបាក និង បង្កើន
ជីវភាពគ្រួសារ ជូនដល់បងប្អូន ស្រុកវាលវែង របស់យើង។

ចំនួនអ្នកចូលទស្សនា
Flag Counter