ថ្ងៃព្រហស្បតិ៍ ៦កើត ខែទុតិយាសាឍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២១ ក្រុមការងារអនុគម្រោងប្រព័ន្ធស្រោចស្រពដំណាក់អំពិល បានបើកវគ្គបណ្តុះបណ្តាលស្តីពីដំណំាប្រាក់ចំណូល(ដំណំាត្រសក់ទ្រើង)(លើកទី១) របស់គម្រោងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងរំដោះភាគខាងលិចបឹងទន្លេសាប(CP-P11)ក្រោម ជំនួយថវិកាដោយJICAសហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ពោធិ៍សាត់ ដល់កសិករចំនួន៧នាក់/ស្រី៥នាក់ ស្ថិតក្នុងភូមិដប់បាត សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
ប្រធានបទសំខាន់ក្នុងវគ្គទី១នេះមាន÷ -ការរៀបចំដី -ការជ្រើសរើសពូជ-ការដំានិងថែទំា-ការប្រើប្រាស់ជី-ការគ្រប់គ្រងកត្តាចង្រៃ-ការប្រមូលផលជាដើម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម