មាតិកា
ការ ចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលចាប់ពីចំនុច កន្លុងសង្ក្រង ឃុំ កំពង់ពោធិ៍ ស្រុក ក្រគរ រហូតដល់ព្រែកសាឡិត ភូមិ រាំងទិល ឃុំរាំងទិល ស្រុកកណ្ដៀង
ចេញ​ផ្សាយ ១៦ កក្កដា ២០២១
83

ថ្ងៃសុក្រ០៧កើត ខែទុតិយាសាធ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៦ ខែ កក្កដា  ឆ្នាំ ២០២១ លោក  ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់  រួមជាមួយ លោកនាយផ្នែក លោកនាយសង្កាត់កំពង់លួង លោកនាយសង្កាត់កណ្ដៀង បានសហការជាមួយ អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប កងរាជអាវុធហត្ថខេត្ដ  មេ PM កណ្ដៀង មេ PM (B05) 
ប៉ូលីសសេដ្ឋកិច្ចខេត្ត មន្ដ្រីបរិស្ថាន យោធាខេត្ត  ដោយប្រើកម្លាំងសរុប ៣៥នាក់ មធ្យោបាយកាណូតចំនួន ១០គ្រឿង បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលចាប់ពីចំនុច កន្លុងសង្ក្រង ឃុំ កំពង់ពោធិ៍ ស្រុក ក្រគរ   រហូតដល់ព្រែកសាឡិត  ភូមិ រាំងទិល ឃុំរាំងទិល ស្រុកកណ្ដៀង។
១.កម្ពស់ទឹក កំពង់លួង ១.២៧ម៉ែត្រ 
២.ជាលទ្ធផលបាន ០២ករណី  រុះរើបំផ្លាញចោលវត្ថុតាងរួមមាន
- របាំងសាច់អួន ចំនួន ៨ខ្សែ ប្រវែង ១៨០០ម៉ែត្រ 
- ក្បាលបរ ចំនួន ០៤គ្រឿង 
- របាំងស្បៃមុងចំនួន១៧ខ្សែ ប្រវែង១៤០០ ម៉ែត្រ
- លូកងស្បៃមុងចំនួន ៣២មាត់ 
- បង្គោលចំរឹងចំនួន ៨៥០ ដើម
- ចាក់លែងកូនត្រីចម្រុះ ៤៥ គីឡូក្រាម ។

ចំនួនអ្នកចូលទស្សនា
Flag Counter