មាតិកា
សកម្មភាពចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះ​ចំនួន​២គ្រួសារ នៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៦ កក្កដា ២០២១
76

ថ្ថ្ងៃសុក្រ៧កើត ខែទុតិយាសាឍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នំា២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំ ក្រុមការងារ  អាជ្ញាធរភូមិស្ទឹងតូច បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះ​ចំនួន​២គ្រួសារ។ លោកបានធ្វើការណែនាំកុំឱ្យដើរទៅណាមកណា ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនៅផ្ទះ ជួយទប់ស្កាត់ការរីករាលដាលជំងឺ ត្រូវពាក់ម៉ាស់ ថែរក្សាសុខភាព ផឹកទឹកក្តៅ​ ទឹកក្រូចឆ្មា រំហាត់ប្រាណ  អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានរបស់រាជរដ្ឋាភិបាលកម្ពុជា ៣ការពារ ៣កុំ។ លោកប្រធានក៍បានផ្តល់អំណោយជូនក្នុងមួយគ្រួសារៗ ទទួលបាន អង្ករចំនួន ១០គីឡូក្រាម    ទឹកត្រី ១ដប ទឹកសុីអុីវ ១ដប  មី ១៥កញ្ចប់ ទឹកសុទ្ធ ២យួរ​ ដើម្បីជួយសំរាលក្នុងបន្ទុកជីវភាពខ្វះខាតប្រចាំថ្ងៃក្នុងអំឡុងពេលធ្វើចត្តាឡី ស័ក នៅតាមខ្នងផ្ទះ។

ចំនួនអ្នកចូលទស្សនា
Flag Counter