ថ្ងៃសុក្រ៧កើត ខែទុតិយាសាឍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នំា២០២១ ក្រុមការងារអនុគម្រោងប្រព័ន្ធស្រោចស្រពវត្តហ្លួង បានបើកវគ្គ
បណ្តុះបណ្តាលស្តីពីផលិតកម្មដំណាំស្រូវលើកទី១របស់គម្រោង ស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងរំដោះទឹកភាគខាងលិចបឹងទន្លេសាប(CP-P11) ក្រោមជំនួយថវិកាពីJICA សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដល់កសិករ១៣/ស្រី០៩ នាក់ នៅភូមិចំការអូរ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ប្រធានបទនៃវគ្គបណ្តុះបណ្តាលលើកទី១នៃផលិតកម្មដំណាំស្រូវ នេះរួមមាន÷
១- ការជ្រើសរើសពូជ
២- ការគ្រប់គ្រងទឹក
៣- ការគ្រប់គ្រងសមាសភាពចង្រៃ
៤- ការគ្រប់គ្រងសារធាតុចិញ្ចឹម និងការប្រើប្រាស់ជី
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម