ថ្ងៃចន្ទ១០កើត ខែទុតិយាសាឍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នំា២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចូលរួមប្រជុំបូកសរុបលទ្ធផលចុះពិនិត្យផ្ទៀងផ្ទាត់ទីតាំងដី ដែលបានសុំគោលការណ៍ឆ្វៀលទំហ៊ំ ៦៤.៦៥០ ម៉ែត្រការ៉េ ពីដីព្រៃសហគមន៍ក្រពើរោទ៍ជំហ៊ានទី២ ក្នុងភូមិក្រពើរោទ៍ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។សមាសភាពចូលរួមមាន មន្រ្តីរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល មន្ទីរសុរិយោដី ដីខេត្ត ខណ្ឌ រដ្ឋបាលព្រៃឈើ មន្រ្តីរដ្ឋបាលព្រៃឈើមូលដ្ឋាន តំណាងអជ្ញាធ័រ ឃុំ គណៈកម្មការសហគមន៍ ក្រពើរោទ៍ និងលោក ភូ ស៊ីណូ (អ្នកស្នើសុំប័ណ្ណកម្មសិទ្ធ)សរុប ១៤នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម