ថ្ងៃអង្គារ ១១កើត ខែទុតិយាសាឍ ឆ្នំាឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ខែកក្កដាឆ្នំា ២០២១ ក្រុមការងារអនុគម្រោងប្រព័ន្ធស្រោចស្រពវត្តជ្រែបានបើកវគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មដំណំាស្រូវ(លើកទី២)របស់គម្រោងស្តារឡើងវិញប្រព័ន្ធស្រោចស្រពនិងរំដោះទឹកភាគខាងលិចបឹងទន្លេសាប(CP-P11) ក្រោមជំនួយថវិកាពីJICA សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដល់កសិករ ១៥នាក់/ស្រី១០នាក់ ស្ថិតក្នុងភូមិម៉ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។
ប្រធានបទនៃវគ្គបណ្តុះបណ្តាលលើកទី២នេះមាន÷
-ការផ្សំថ្នំាពុលធម្មជាតិ
-ការធ្វើជីកំប៉ុស្តទឹក និងជីកំប៉ុស្តគោក
-ការប្រើប្រាស់ថ្នំាកសិកម្ម
-បច្ចេកទេសក្រោយពេលប្រមូលផល
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម