ថ្ងៃពុធ ១២ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំពិភាក្សា បែងចែកក្រុមការងារទទួលបន្ទុកតាមភូមិ ក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោក ឡាយ វិសិដ្ឋ ប្រធានមមន្ទីរនិងមានការអញ្ជើញចូលរួមពីលោក-លោក ស្រី អនុប្រធានមន្ទីរ នាយខណ្ឌរដ្ឋបាលព្រៃឈើ-នាយខណ្ឌរដ្ឋបាលជលផល ប្រធាន អនុប្រធានការិយាល័យជំនាញ និងមន្ត្រីទទួលបន្ទុកសរុបចំនួន ២៦ រូប/ស្រី ០៤រូប។
គោលបំណងនៃកិច្ចប្រជុំរួមមាន:
១.រៀបចំក្រុមការងារទទួលបន្ទុក និងចុះជួយដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋតាមភូមិក្នុងកំឡុងពេលរីករាលដាលនៃជំងឺ កូវីដ-១៩
២. ស្រង់តម្រូវការ នានាសម្រាប់លើកស្ទួយជីវភាពគ្រួសារ តាមរយៈការបង្កើនមុខរបរទាក់ទងនិងវិស័យកសិកម្ម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម