ថ្ងៃពុធ១២កើត ខែទុតិយាសាឍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នំា២០២១ ក្រុមការងារអនុគម្រោងប្រព័ន្ធស្រោចស្រពវត្តជ្រែរបស់គម្រោងស្តារឡើងវិញ ប្រព័ន្ធស្រោចស្រពនិងរំដោះទឹកភាគខាងលិចបឹងទន្លេសាប(CP-P11) ក្រោមជំនួយថវិកាពីJICA សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានបើកវគ្គបណ្តុះបណ្តាលផលិតកម្មដំណំាប្រាក់ចំណូល (លើកទី២) នៅ០២ទីតាំង :
-ភូមិព្រះម្លូ ឃុំបឹងខ្នារ ស្រុកបាកាន ដែលមាន
កសិកចូលរួមសរុប ១៣នាក់/ស្រី០៧នាក់ ។
-ភូមិវត្តជ្រែ ឃុំបឹងខ្នារ ស្រុកបាកាន ដែលមាន
កសិកចូលរួម១៤នាក់/ស្រី០៨នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម