ថ្ងៃច័ន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំ ឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកណ្ដៀងដឹកនាំដោយ លោក ហុក ម៉េងអាន នាយ
សង្កាត់សហការណ៍ជា មួយប៉ូលីសស្រុកកណ្ដៀង យោធាខេត្ត និងសហគមន៍នេសាទស្រីចឹក បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជល ផល នៅចំណុច ចុងស្ទឹងពោធិ៍សាត់ ភូមិ កោះក្អែក ឃុំរាំងទិល ស្រុក កណ្ដៀង ខេត្ត
ពោធិ៍សាត់ ជាលទ្ធផល (បំផ្លាញចោល)៖
_ របាំងសាច់អួនចំនួន ៧ ខ្សែ ប្រវែង ១០៥០ ម៉ែត្រ
_ លូកងសាច់អួនចំនួន ១១ មាត់
_ បង្គោលចំនួន ៤៧០ ដើម
_ ចាក់លែងត្រីចំរុះទម្ងន់ ៣៤ គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម