ថ្ងៃចន្ទ ២រោច ខែទុតិយាសាឍ ឆ្នំាឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០២១ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំស្តីពីការ សម្រសម្រួលអាជីវករទិញលក់ត្រីចិញ្ចឹមក្នុងខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ និងមានការចូលរួមពី លោកនាយ-នាយរងខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ , នាយសង្កាត់ នាយផ្នែក ខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ និងអាជីវករទិញលក់ត្រី ក្នុងខេត្តពោធិ៍សាត់។ អ្នកចូលរួមសរុបចំនួន១២នាក់ /ស្រី៣នាក់។គោលបំណងនៃកិច្ចប្រជុំ:
-ណែនំាច្បាប់ជលផលដល់អាជីវករទិញលក់ត្រីក្នុងខេត្ត
-បញ្ហាផ្សេងៗដែលមន្រ្តីពាក់ព័ន្ធជួបក្នុងពេលចុះផ្សព្វផ្សាយច្បាប់
-បញ្ហាដែលកើតមានចំពោះអាជីរករទិញលក់ត្រី ដែលមានច្បាប់អនុញ្ញាត
-សំណូមពរ និងដំណោះស្រាយ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម