ថ្ងៃអង្គារ ០៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២១ ក្រុមការងារនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សហការជាមួយគណៈបញ្ជាការឯកភាពស្រុកក្រគរ ដឹកនាំដោយលោក ភុំ វិមល នាយខណ្ឌ និងលោក ខាត់ ពុយ អភិបាលរងស្រុកក្រគរ មានការចូលរួមពី លោកនាយផ្នែក លោកនាយសង្កាត់កំពង់លួង យោធាខេត្ដ អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប កងរាជអាវុធហត្ថខេត្ដ មេPMស្រុកកណ្ដៀង មេ PM (B05) ប៉ូលីសសេដ្ឋកិច្ចខេត្ត បរិស្ថានស្រុកក្រគរ ដោយប្រើកម្លាំងសរុប ៣១នាក់ មធ្យោបាយកាណូតចំនួន ៨គ្រឿង បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ចាប់ពីឃុំកំពង់លួង រហូតដល់ ចំនុច កំពង់វាលធំ ឃុំក្បាលត្រាច ស្រុកក្រគរ។ ជាលទ្ធផលបាន ០២ករណី រុះរើទាញ
បំផ្លាញចោលវត្ថុតាងរួមមាន:
- របាំងសាច់អួន ចំនួន ០៨ខ្សែ ប្រវែង ២៤០០ម៉ែត្រ
- ក្បាលបរ ចំនួន ០៨គ្រឿង
- របាំងស្បៃមុងចំនួន ១០ខ្សែ ប្រវែង ១៥០០ ម៉ែត្រ
- លូកងស្បៃមុងចំនួន ១៥ មាត់
- បង្គោលចំរឹងចំនួន ១៨៥០ ដើម
- ចាក់លែងកូនត្រីចម្រុះ ២២ គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម