ថ្ងៃអង្គារ៍ ៣រោច ខែទុតិយាសាឍ ឆ្នំាឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នំា២០២១ ក្រុមការងារអនុគម្រោងប្រព័ន្ធស្រោចស្រពដំណាក់អំពិល បានបើកវគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មដំណំាបន្លែ (លើកទី២) របស់គម្រោងស្តារឡើងវិញ និងរំដោះទឹកភាគខាងលិចបឹងទន្លេសាប(CP-P11)ក្រោមជំនួយថវិកាពីJICA សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដល់កសិករ ៩នាក់/ស្រី១នាក់ ស្ថិតក្នុងភូមិព្រះចំបក់ ឃុំត្រពំាងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ប្រធានបទនៃវគ្គបណ្តុះបណ្តាលលើកទី២នេះមាន÷ ការផ្សំថ្នំាពុលធម្មជាតិ និងជីកំប៉ុស្តិ៍ទឹក គោក -ការធ្វើជីទឹកផ្សំពីផ្លែឈើ និងបច្ចេកទេសក្រោយប្រមូលផល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម