ថ្ងៃពុធ ០៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២១ កម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលជលផលរាំងទិល ដឹកនាំដោយ លោក ជិន ចាន់ថន នាយផ្នែក ដោយមានការចូលរួម លោកនាយសង្កាត់បាកានសហការណ៍ជាមួយ មន្រ្តីបរិស្ថាន យោធាខេត្ត មេភូមិព្រែកក្រ សហគមន៍ព្រែកក្រ និងប្រជាការពារភូមិព្រែកក្រ បានចុះប្រតិបត្តិការត្រួតពិនិត្យនិងបង្រ្កាបបទល្មើសជលផល ពីចំណុចព្រំប្រទល់ក្បាលតោល ដល់ កោះសាច់ពួយ ភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ជាលទ្ធផល ០១ករណី (បំផ្លាញចោល)÷
- របាំងស្បៃមុង ១២០០ម៉ែត្រ (២ខ្សែ)
- ក្បាលបរចំនួន ០៤គ្រឿង
- បង្គោលចំនួន ៤៥០ដើម
- ត្រីចំរុះទម្ងន់ ២០គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម