ថ្ងៃពុធ ៤រោច ខែទុតិយាសាឍ ឆ្នំាឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដាឆ្នំា ២០២១ ក្រុមការងារអនុគម្រោងប្រព័ន្ធស្រោចស្រពវត្តហ្លួង បានបើកវគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មដំណំាបន្លែ(លើកទី១)របស់គម្រោងស្តារឡើងវិញប្រព័ន្ធស្រោចស្រពនិងរំដោះទឹកភាគខាងលិចបឹងទន្លេសាប(CP-P11) ក្រោមជំនួយថវិកាពីJICA សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដល់កសិករ ០៨ នាក់/ស្រី៦ នាក់ ស្ថិតក្នុងភូមិកោះអណ្ដែត ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ប្រធានបទនៃវគ្គបណ្តុះបណ្តាលលើកទី១នេះមាន÷
១- ការជ្រើសរើសពូជ
២- ការរៀបចំដី
៣- ការដាំដុះ និងការថែទាំ
៤ - ការគ្រប់គ្រងសារធាតុចិញ្ចឹម និងការប្រើប្រាស់ជី
៥- ការគ្រប់គ្រងកត្តាចង្រៃ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម