មាតិកា
សកម្មភាព ចុះប្រតិបត្តិការត្រួត ពិនិត្យ និងបង្រ្កាបបទល្មើសជលផលចាប់ពីចំនុចព្រែករាំងទិល ភូមិព្រែក រហូត ដល់ជ្រោយក្សុំ ភូមិ ចារុះ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ៣០ កក្កដា ២០២១
62

ថ្ងៃព្រហស្បតិ៍ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែ កក្កដា  ឆ្នាំ ២០២១ ក្រោមបញ្ជា និងកិច្ចចង្អុលការផ្ទាល់ឯកឧត្តម ខូយ រីដា អភិបាលរងខេត្ត កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដ ដែលមានសមាសភាពក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដលោក 
ថៃ សីលាលីតា នាយរងខណ្ឌរដ្ឋបាលជល ផលពោធិ៍សាត់ 
លោកនាយផ្នែកក្រគរ លោកនាយ នាយរង សង្កាត់កណ្ដៀង សហ ការណ៍ជាមួយ ប៉ូលីសសេដ្ឋកិច្ចខេត្ត អធិការ ដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប កងរាជអាវុធហត្ថខេត្ត មេប៉េអឹមស្រុក កណ្ដៀង មេប៉េអឹម B០៥ និងយោធាខេត្ត  
ដោយប្រើកម្លាំងសរុប ២៨នាក់ មធ្យោបាយកាណូតចំនួន ០៦គ្រឿង បានចុះប្រតិបត្តិការត្រួត ពិនិត្យ និងបង្រ្កាបបទល្មើសជលផលចាប់ពីចំនុចព្រែករាំងទិល ភូមិព្រែក រហូត ដល់ជ្រោយក្សុំ ភូមិ ចារុះ ឃុំរាំងទិល ស្រុកកណ្ដៀង ជាលទ្ធផលបាន រុះរើបំផ្លាញចោលវត្ថុតាងរួមមាន ៖ 
- របាំងសាច់អួនចំនួន ១២ ខ្សែ ប្រវែង ១៤៤០ ម៉ែត្រ 
- ក្បាលបរចំនួន ០៦ គ្រឿង
- របាំងស្បៃមុងចំនួន ១៧ ខ្សែ ប្រវែង ៨៥០ ម៉ែត្រ 
- លូកងស្បៃមុងចំនួន ២២ មាត់ 
- បង្គោលចំរឹងចំនួន ៩៥០ ដើម
- ចាក់លែងកូនត្រីចម្រុះ ៤៥ គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter