មាតិកា
វគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មដំណំាបន្លែ(លើកទី២) ស្ថិតក្នុងភូមិបាកាន ឃុំត្រពំាងជង ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ៣០ កក្កដា ២០២១
64

ថ្ងៃព្រហស្បតិ៍ ៥រោច ខែទុតិយាសាឍ ឆ្នំាឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ខែកក្កដា ឆ្នាំ ២០២១ ក្រុមការងារអនុគម្រោងប្រព័ន្ធស្រោចស្រពដំណាក់អំពិលបានបើកវគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មដំណំាបន្លែ(លើកទី២)របស់គម្រោងស្តារឡើងវិញ និងរំដោះទឹកភាគខាងលិចបឹងទន្លេសាប (CP-P11) ក្រោមជំនួយថវិកាJICA សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដល់កសិករចំនួន១២នាក់/ស្រី ១០នាក់ ស្ថិតក្នុងភូមិបាកាន ឃុំត្រពំាងជង ស្រុកបាកាន 
ខេត្តពោធិ៍សាត់ ។
ប្រធានបទវគ្គ២ នេះមាន:១)ការផ្សំថ្នំាពុលធម្មជាតិ  ២)ការធ្វើកំប៉ុស្តិ៍ទឹក គោក ៣)ជីទឹកផ្សំពីផ្លែឈើ

ចំនួនអ្នកចូលទស្សនា
Flag Counter