ថ្ងៃសុក្រ ០៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២១ ក្រុមការងារនៃមន្ទីរកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោក ភុំ វិមល នាយខណ្ឌ រដ្ឋបាលជលផលពោធិ៍សាត់ មានការចូលរួមពី លោកនាយផ្នែកក្រគរ លោកនាយសង្កាត់កំពង់លួង យោធាខេត្ដ សមាជិកក្រុមប្រឹក្សាឃុំស្នារអន្សា នគរបាលប៉ុស្តិ៍ស្នាអន្សា មេភូមិបេង មេភូមិក្រាំងវែង
សមាជិកសហគមន៍កំពង់ប្រាក់ នៅភូមិក្រាំងវែង ឃុំ ស្នាអន្សា ស្រុកក្រគរ :
១- ចុះពិនិត្យលទ្ធភាពផ្ដល់ដី សម្រាប់ធ្វើជាទីតាំងអភិរក្សពហុចម្រុះ និងអេកូទេសចរណ៌សហគមន៍ ។
២- ចុះពិនិត្យទីតាំង ដែលជនល្មើស ទើបតែលួចឈូសឆាយព្រៃលិចទឹក ភ្ជួររានធ្វើស្រែថ្មីៗ ដែលស្ថិតនៅចំនុចស្ដុកទួយ ក្នុងដីតំបន់៣ ភូមិ បែង ឃុំស្នាអន្សា ស្រុក ក្រគរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម