ថ្ងៃសុក្រ ៦រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព ស ២៥៦៥ ត្រូវនឹងថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២១ លោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មបានចុះផ្តល់
គ្រាប់ពូជស្រូវសែនក្រអូប សរុប ចំនួន៩០០ គីឡូក្រាម ជូនដល់កសិករចនួន ៣០ គ្រួសារដោយក្នុង០១ គ្រួសារ ៣០គីឡូក្រាម ដែលជួបប្រទះគ្រោះមហន្តរាយ(ជម្ងឺកូវីដ-19 )នៅសង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ដោយមានការចូលរួមពី លោក ឈុន សៀង ចៅសង្កាត់ ចំរើនផល លោក កែម សំអុន ក្រុមប្រឹក្សាសង្កាត់ ចំរើនផល លោកស្រី ទឹម ចាន់លី អនុប្រធានការិយាល័យ ក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម លោក ទូច បួន មេភូមិអូររកា និង លោក យូ ហ៊ង ជំនួយការសង្កាត់ សរុប៦នាក់/ស្រី១នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម