ថ្ងៃច័ន្ទ ៩រោច ខែទុតិយាសាឍ ឆ្នាំ ឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែ សីហា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលជលផលក្រគរដឹកនាំដោយ លោក ភុន សុវណ្ណា នាយផ្នែក
ដោយមានការចូលរួមលោក នាយ នាយរងសង្កាត់
កណ្តៀង សហការណ៍ជា មួយប៉ូលីសស្រុកកណ្ដៀង យោធាខេត្ត បានចុះប្រតិបត្តិ ការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជល ផល ចាប់ពីចំណុច ផាត់សណ្តោង រហូតដល់ជ្រោយតាកែវ ភូមិ រាំងទិល ឃុំរាំងទិល ស្រុក កណ្ដៀង ខេត្ត ពោធិ៍សាត់ ជាលទ្ធផលបាន ០២ ករណី (បំផ្លាញចោល)៖
_ របាំងសាច់អួនចំនួន ៧ ខ្សែ ប្រវែង ១៥៦០ ម៉ែត្រ
_ លូកងសាច់អួនចំនួន ០៤ មាត់
_ ក្បាលបរចំនួន ០៥ គ្រឿង
_ របាំងស្បៃមុងចំនួន ០៥ ខ្សែ ប្រវែង៦០០ ម៉ែត្រ
_ លូកងស្បៃមុងចំនួន ០៦ មាត់
_ បង្គោលចំនួន ៧៧០ ដើម
_ ចាក់លែងត្រីចំរុះទម្ងន់ ៣០ គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម