មាតិកា
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចុះចែកគ្រាប់ពូជបន្លែ គាំទ្រថវិកាដោយ ថវិកាកម្មវិធី ឆ្នាំ២០២១ ដល់កសិករក្រីក្រ និងរងផលប៉ះពាល់ដោយជម្ងឺកូវីត-១៩ ចំនួនពីរទីតាំង សរុប៤០គ្រួសារ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៥ សីហា ២០២១
67

ថ្ងៃពុធ ១១ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីក័ស ព ស ២៥៦៥  ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយលោក 
មាស សេត ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងលោក គង់ ចន្ថា អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម  ដោយមានការចូលរួមពី លោក រស់ឡា ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន លោកតំណាង
ក្រុមប្រឹក្សាឃុំ បានចុះចែកគ្រាប់ពូជបន្លែ គាំទ្រថវិកាដោយ ថវិកាកម្មវិធី ឆ្នាំ២០២១ ដល់កសិករក្រីក្រ និងរងផលប៉ះពាល់ដោយជម្ងឺកូវីត-១៩ ចំនួនពីរទីតាំង សរុប៤០គ្រួសារក្នុងនោះ ១-ភូមិស្រែឬស្សីចំនួន ២០ គ្រួសារ និង ២-ភូមិក្រឡាញ់ ចំនួន២០ គ្រួសារស្ថិតក្នុងឃុំក្បាលត្រាច ស្រុកក្រគរ ដោយក្នុងម្នាក់ៗ ទទួលបានគ្រាប់ត្រកួន០១ កញ្ចប់ ពោត០១ កញ្ចប់ ត្រសក់០១ កញ្ចប់ និង
សណ្តែកកួរ០១ កញ្ចប់។

ចំនួនអ្នកចូលទស្សនា
Flag Counter