ថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រិក្ខាប្រមាញ់និងនេសាទ ខេត្តពោធិ៍សាត់ បានដឹកនាំ ក្រុមការងារការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត ចុះជួបភ្នាក់ងារសុខភាពសត្វភូមិក្នុងឃុំព្រងិល និងឃុំបាក់ចិញ្ជៀន ចំនួន ៩នាក់ នៅក្នុងភូមិសំរោងយា ស្រុកភ្នំក្រវាញ ដោយមានការចូលរួម ពីលោកប្រធានការិយាល័យធនធានធម្មជាតិនិង បរិស្ថាន និងលោកប្រធានផ្នែកផលិតកម្មនិងបសុព្យាបាល ស្រុកភ្នំក្រវាញ ក្នុុងគោលបំណង ដើម្បីក្តាប់ពីស្ថានភាពឆ្លងរាតត្បាតនៃជំងឺដុំពកស្បែកគោ ក្របី ធ្វើការណែនាំពីការរាយការណ៍និងវិធានការទប់ស្កាត់ឱ្យទាន់ពេលវេលា ។ ស្ថានភាពជំងឺSLD ក្នុងភូមិសំរោងយា ចាប់ផ្តើមពី០៨/០៨/២០២១ មានគោឈឺ១៥
ក្បាល /បានជួយព្យាបាលគោឈឺរបស់កសិករឈ្មោះឌន សុខគីចំនួន ២ក្បាល /គោ៤ក្បាល ។ក្នុងពេលនេះមានការផ្តល់ដល់ភ្នាក់ងារសុខភាពសត្វភូមិគ្រប់ៗគ្នានូវថ្នាំព្យាបាលសត្វ ថ្នាំសម្លាប់មេរោគ និងម្ជុលមួយចំនួនផងដែរ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម