ថ្ងៃព្រហស្បត្រិ៍ ៥ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ក្រុមការងារមន្ទីរកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទបានចុះពិនិត្យដំណាំស្រូវ ដើមរដូវវស្សា ទូទាំងខេត្តពោធិ៍សាត់ គិតត្រឹមចុងខែសីហា ឆ្នាំ២០២១ នេះ ស្រូវស្រាល អាចទុំ និងច្រូតប្រហែល ៩.០១៥ហ ត ទិន្នផល ប៉ាន់ស្មាន ៣,៨តោនក្នុង១ហិកតា បរិមាណផល គិតជាស្រូវ ចំនួន ៣៤.២៥៧ តោន និងអាចកិនជាអង្ករបាន ចំនួន ២១.៩២៤ តោន ផ្គត់ផ្គង់ការហូបចុករបស់ប្រជាពលរដ្ឋក្នុងខេត្តបានរយៈពេល០៤ខែ ដោយគិតជាមធ្យមក្នុង១ខែប្រហែល ៥.០៥៤តោនអង្ករ ។
ហើយក្រុមការងារក៏បានចុះពិនិត្យប្រភពទឹក និងបានជម្រុញបន្ថែមដល់ប្រជាកសិករ កុំទុកស្រែចោលទំនេរ ក្រោយពីប្រមូលផលហើយ ត្រូវរួសរាន់ធ្វើស្រែបង្កើនរដូវបន្ថែមទៀត ដើម្បីទុកសម្រាប់ហូប និងបង្កើនការនាំចេញអោយច្រើន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម