ថ្ងៃព្រហស្បត្តិ៍៤ កើត ខែ ស្រាពណ៍ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងក្រុមការងារ អាជ្ញាធរភូមិរលាប បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិរលាប សង្កាត់រលាប ចំនួន៤គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅផ្ទះ។
លោកបានធ្វើការណែនាំថាបច្ចុប្បន្ននេះជំងឺកូវីដ-១៩ វាបានបំប្លែងខ្លួនថ្មី(ដែលតា) ឆ្លងលឿនជាងមុន ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ទៀត សូមកុំទៅណាមកណាក្នុងអំឡុងពេលកំពុងធ្វើចត្តាឡីស័ក ត្រូវពាក់ម៉ាស់ លាងដៃនិងអាកុល ឬសាប៊ូ ចេះថែរក្សាសុខភាព ផឹកទឹកក្តៅ ទឹកក្រូចឆ្មា រំហាត់ប្រាណ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធាន ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា។ លោកបានពាំនាំអំណោយជាអង្ករដ៏ថ្លៃថ្លារបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបានអង្ករ ចំនួន១០គីឡូក្រាម និងក្រុមការងារមាន មី១០កញ្ចប់ទឹកត្រី ១ដប ទឹកសុីអុីវ ១ដប ទឹកសុទ្ធ ១យួជួយសម្រាលការខ្វះខាតប្រចាំថ្ងៃក្នុងអំឡុងពេល ធ្វើចត្តាឡីស័ក។
*សរុបរួមៈ
-អង្ករ ៤០គីឡូក្រាម
-មី ៤០កញ្ចប់
-ទឹកត្រី ៤ដប
-ទឹកសុីអុីវ ៤ដប
-ទឹកសុទ្ធ ៤យួ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម