ថ្ងៃព្រហស្បតិ៍៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១២ខែ សីហា ឆ្នាំ២០២១ លោក ភុន សុវណ្ណា នាយផ្នែកក្រគរ រួមជាមួយ នាយសង្កាត់កំពង់លួង យោធាខេត្ត
ដោយប្រើកម្លាំងសរុប ៨ នាក់ មធ្យោបាយកាណូតចំនួន០២ គ្រឿង បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលចំនុចជ្រោយស្ដី ភូមិត្រពាំងរំដេញ ឃុំ ក្បាលត្រាច ស្រុកក្រគរ ជាលទ្ធផល បាន ០១ករណី ទាញបំផ្លាញចោល ៖
_របាំងស្បៃមុង ០៥ខ្សែ ប្រវែង ១១០០ម៉ែត្រ
_ លូកងស្បៃមុង ១០ មាត់
_ បង្គោលចំនួន ៣៥០ ដើម
_ ចាក់លែងត្រីចំរុះ ២០គីឡូក្រាម
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម