ថ្ងៃសុក្រ៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមជាមួយក្រុមការងារ មន្ទីរ សហការណ៍ជាមួយមន្រ្តីកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបាកាន រួមជាមួយលោកស្រីក្រុមប្រឹក្សាឃុំ រំលេច បានចុះផ្តល់គ្រាប់ពូជបន្លែចំនួន៤មុខ ចែកជូនដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជម្ងឺកូវីដ-១៩នៅភូមិរំលេច និងភូមិប្រឡាយរំដេង មានចំនួនសរុប៦០ គ្រួសារគាំទ្រថវិកាដោយ ថវិកាកម្មវិធី ឆ្នាំ២០២១ របស់មន្ទីរកសិកម្ម។ក្រោយពីលោកស្រីក្រុមប្រឹក្សាឃុំ មានមតិស្វាគមន៍ លោក ឡាយវិសិដ្ឋ ប្រធានមន្ទីរបានមានមតិសំណេះសំណាល ដល់ពលរដ្ឋ ១-សុំបងប្អូនយកគ្រាប់ពូជទៅដាំតាមការណែនាំពីមន្ត្រីបច្ចេកទេស និងកុំទុកដីអោយទំនេរ ត្រូវតែដាំដុះ ដើម្បីបានហូបនិងលក់ដល់ទីផ្សាជិតផ្ទះ និងកាត់បន្ថយការប្រមូលផ្តុំនៅទីផ្សារ ២-សុំបងប្អូនដែលចិញ្ចឹមគោ ត្រូវចេះថែទាំ ដោយសព្វថ្ងៃនេះមានកើតជម្ងឺដុំពក ត្រូវជូនដំណឹងទៅអាជ្ញាធ័រ និងមន្ត្រីជនាញ ដើម្បីមកព្យាបាលទាន់ពេលវេលា។
៣-ដើម្បីជៀសផុតពីជម្ងឺកូវីដ-១៩ត្រូវរក្សាអោយបាន ៣ការពារ 3កុំ ពាក់ម៉ាស់ លាងដៃ រក្សាគន្លាតអោយបានឆ្ងាយ កុំទៅកន្លែងបិទជិត កុំប្រមូលផ្តុំគ្នា កុំចាប់ដៃគ្នា សុំគោរពអោយបាននូវវិធានរបស់ក្រសួងសុខាភិបាល ។