ថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៣ខែ សីហា ឆ្នាំ២០២១ លោក ឆាយ មន នាយរងខណ្ឌ រដ្ឋបាលជលផលពោធិ៍សាត់ រួមជាមួយលោកនាយផ្នែក នាយសង្កាត់កំពង់លួង អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប យោធាខេត្ត ដោយប្រើកម្លាំងសរុប ១៨នាក់ មធ្យោបាយកាណូតចំនួន០៥ គ្រឿង បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ចាប់ពីចំនុច ចំណងក្របី(ខាងលិចកំពង់លួង) ឃុំ អន្លង់ត្នោត រហូតដល់ ចំនុចអាកល់ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ជាលទ្ធផល បាន ០២ករណី ទាញបំផ្លាញចោល ៖
_របាំងស្បៃមុង ១២ខ្សែ ប្រវែង ១៣០០ម៉ែត្រ
_ លូកងស្បៃមុង ១៦ មាត់
_របាំងសាច់អួន ០៩ខ្សែ ប្រវែង ១៦០០ម៉ែត្រ
_ក្បាលបរ ចំនួន ១៤គ្រឿង
_ បង្គោលចំនួន ៨៥០ ដើម
_ ចាក់លែងត្រីចំរុះ ២០គីឡូក្រាម
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម