មាតិកា
ការ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុច ចុងស្ទឹងពោធិ៍សាត់ ភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៦ សីហា ២០២១
58

ថ្ងៃអាទិត្យ ៧កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២១ មន្ទីរកសិកម្មរុក្ខា ប្រមាញ់ និង នេសាទខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក ឆាយ មន នាយរង ខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ដោយ មានការចូលរួម នាយផ្នែកក្រគរ នាយ នាយរងសង្កាត់រដ្ឋបាលជលផលកណ្ដៀង 
សហការណ៍ជាមួយ អធិការដ្ឋានរដ្ឋបាល ជលផលខាងត្បូងបឹងទន្លេសាប យោធាខេត្តនិងសហគមន៍នេសាទស្រីចឹក កម្លាំង សរុប ២៣នាក់ មធ្យោបាយកាណូតចំនួន ០៤ គ្រឿង បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុច ចុងស្ទឹងពោធិ៍សាត់ ភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ជាលទ្ធផលរុះរើបំផ្លាញចោល វត្ថុតាងរួមមាន÷
_ របាំងសាច់អួនចំនួន ០៧ខ្សែ ប្រវែង ១៥៥០ ម៉ែត្រ
_ ក្បាលបរចំនួន ០២ គ្រឿង
_ លូកងសាច់អួនចំនួន ០៨ មាត់
_ បង្គោលចំនួន ៥១០ ដើម
_ ចាក់លែងត្រីចំរុះទម្ងន់ ៣០ គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter