ថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២១ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ដពោធិ៍សាត់ ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរដឹកនាំដោយ លោក ខាត់ ពុយ អភិបាលរងស្រុក រួមមាន ផ្នែកក្រគរ លោកនាយសង្កាត់
កំពង់លួង យោធាខេត្ដ ដោយប្រើកម្លាំងសរុប១១នាក់ មធ្យោបាយកាណូតចំនួន ០២គ្រឿង ចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលចាប់ពីឃុំកំពង់លួង រហូតដល់ឃុំអូរសណ្ដាន់ ស្រុកក្រគរ ជាលទ្ធផលបាន ០១ ករណី រុះរើបំផ្លាញចោលវត្ថុតាងរួមមាន
_ របាំងសាច់អួនចំនួន ៥ ខ្សែ ប្រវែង ១១០០ ម៉ែត្រ
_ ក្បាលបរចំនួន ១៥ គ្រឿង
_ បង្គោលចំរឹងចំនួន ៧៥០ ដើម
_ ចាក់លែងកូនត្រីចម្រុះ ១០ គីឡូក្រាម
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម