ថ្ងៃព្រហស្បត្តិ៍១១កើត ខែ ស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវ នឹងថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២១ ក្រុមការងារស្រុកវាលវែង និងភ្នាក់ងារផ្សព្វផ្សាយឃុំប្រម៉ោយ បានចុះពិនិត្យដំណាំបន្លែក្នុងផ្ទះសំណាញ់ របស់កសិករឈ្មោះ ប៉េម សុមន្តថា នៅភូមិប្រម៉ោយ ឃុំប្រមោយ ស្រុកវាលវែង ដែលបាននិងកំពុងដាំដំណាំបន្លែ មានស្ពៃក្រញ៉ាញ់ ស្ពៃតឿ ស្បៃជើងទា ស្ពៃចង្កឹះ ទាំងក្នុងផ្ទះសំណាញ់ និងក្រៅផ្ទះសំណាញ់ ។ យោងតាមកំណត់ត្រារបស់កសិករឃើញថា កសិករបានកំពុងប្រមូលផលបន្លែរួមមាន: ស្ពៃក្រញ៉ាញ់ បាន៣០គ.ក្រ លក់បានតំលៃ៤០០០រៀល/១គ.ក្រ, ស្ពៃ តឿ បាន៤០គ.ក្រ លក់បានតំលៃ៣០០០រៀល/១គ.ក្រ និងស្ពៃចង្កឹះ បាន៣០គ.ក្រ លក់បានតំលៃ៣ ០០០រៀល/១គ.ក។
សរុបទិន្នផលបន្លែ ១០០គ.ក្រ លក់បានថវិកា ៣៣០.០០០រៀលនិង កំពុងបន្តថែទាំនិងប្រមូលជាបន្តបន្ទាប់។ សង្កេតឃើញថា ការលក់ផលិតផលបន្លែនៅផ្សារក្នុងឃុំ និងក្នុងភូមិ ដែលមានតម្រូវជាបន្តបន្ទាប់ក្នុងពេលនេះ។ ក្រុមការងារក៏បានណែនាំដល់កសិករឱ្យបន្ថែមការយកចិត្តទុកដាក់ការថែទាំដំណាំ បោចស្មៅ ការរៀបចំការរំដោះទឹកចេញក្នុងករណីមានភ្លៀងធ្លាក់ខ្លាំងដែលអាចបណ្តាល ជាំទឹកឱ្យខូចកូនដំណាំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម