មាតិកា
កិច្ចប្រជុំត្រៀមលក្ខណៈរៀបចំទិវាដាំកូនឈើ ចំនួន១០០០ ដើម លើផ្ទៃដី០៥ហ.ត ស្ថិតនៅចំណុច រលាបខ្វើក ភូមិអូថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៩ សីហា ២០២១
70

ថ្ងៃព្រហស្បត្តិ៍១១កើត ខែ ស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវ នឹងថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២១ នៅសាលប្រជុំមន្ទីរកសិកម្មមានបើកកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំទិវាដាំកូនឈើ ចំនួន១០០០ ដើម លើផ្ទៃដី០៥ហ.ត ស្ថិតនៅចំណុច រលាបខ្វើក ភូមិអូថ្កូវ 
សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ ដោយមានការចូលរួមពី លោក អនុប្រធានមន្ទីរ នាយផ្នែករដ្ឋបាលព្រៃឈើ ក្រគរ តំណាងខណ្ឌ រដ្ឋបាលជលផល ប្រធាន-អនុប្រធានការិយាល័យរដ្ឋបាល
បុគ្គលិកសរុប០៨នាក់។
៚៚គោលបំណងសំខាន់នៃកិច្ចប្រជុំមានជារួមៈ
១.កំណត់ទីតាំងផែនទីត្រៀមលក្ខណៈរៀបចំទិវាដាំកូនឈើ 
២.ពិនិត្យនិងសិក្សាពីសកម្មភាពរបស់ក្រុមហ៊ុនទាំង០៤ដែល
ធ្វើអាជីវកម្មផ្សេងៗដែលពាក់ព័ន្ធនឹងដីព្រៃឈើ ។
៣.ពង្រឹងកិច្ចសហការជាមួយអជ្ញាធ័រក្រុងបន្ថែមដើម្បីពិនិត្យការផ្តល់អជ្ញាប័ណ្ណធនធានរ៉ែ ការសាង សង់លំនៅ ដ្ឋានលើភ្នំ និងការរុករាន ដីព្រៃឈើធ្វើជាកម្មសិទ្ធ។

ចំនួនអ្នកចូលទស្សនា
Flag Counter