ថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២១ ឯកឧត្តម ខូយ រីដា អភិបាលរងខេត្ត និងជាអនុប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋ បាលខេត្តពោធិ៍សាត់ បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលចាប់ពីឃុំ កំពង់លួង រហូតដល់ ភូមិកំពង់ប្រាក់ ឃុំ ស្នាអន្សារ ស្រុកក្រគរ ដោយមានសមាសភាពចូលរួម លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម លោកនាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ស្នងការរងខេត្តទទួលផែនសេដ្ឋកិច្ច លោកអភិបាលរងស្រុកក្រគរទាំង២ លោកនាយផ្នែកក្រគរ លោកនាយសង្កាត់កំពង់លួង អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប កម្លាំងអធិការស្រុកក្រគរ
មន្ដ្រីបរិស្ថាន យោធាខេត្ត នាយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំកំពង់លួង ដោយប្រើប្រាស់កម្លាំងសរុប ៥៥នាក់ មធ្យោបាយកាណូតចំនួន ១៣គ្រឿង Drone ចំនួន ០១គ្រឿង
ជាលទ្ធផលបាន រុះរើបំផ្លាញចោលវត្ថុតាងរួមមាន
_ របាំងសាច់អួនចំនួន ៤០ ខ្សែ ប្រវែង ១៣០០០ ម៉ែត្រ
_ ក្បាលបរចំនួន ១២ គ្រឿង
_ បង្គោលចំរឹងចំនួន ១២០០០ ដើម
_ ចាក់លែងកូនត្រីចម្រុះ ២០ គីឡូក្រាម ។
ជាចុងក្រោយ ឯកឧត្ដម បានផ្ដាំផ្ញើ ដល់ក្រុមការងារ ស្អែកបន្ដចុះអប់រំ ផ្សព្វផ្សាយ និងបង្ក្រាបបទល្មើសនេសាទ ចាប់ពីឃុំកំពង់លួង រហូតដល់ព្រំប្រទល់ពោធិ៍សាត់- កំពង់ឆ្នាំង។