ថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១ ក្រោមបញ្ជា និងកិច្ចចង្អុលការផ្ទាល់ ឯកឧត្តម ខូយ រីដា អភិបាលរងខេត្ត នេះជាថ្ងៃទី០២ របស់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដ ដែលមានសមាសភាព ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ មាន លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម លោកនាយ-នាយរងខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ លោកនាយផ្នែកក្រគរ លោក នាយសង្កាត់កំពង់លួង លោកអភិបាលរងស្រុកក្រគរទាំង២
លោកស្នងការរងខេត្តទទួលផែនសេដ្ឋកិច្ចខេត្ដ កងរាជអាវុធហត្ថខេត្ដ-B05ប្រចាំទិស អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប កម្លាំងអធិការស្រុកក្រគរ- នាយប៉ុស្តិ៍ឃុំកំពង់លួង បរិស្ថានខេត្ដ យោធាខេត្ត ដោយប្រើប្រាស់កម្លាំងសរុប ៥១នាក់ មធ្យោបាយកាណូតចំនួន ១៣គ្រឿង បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ ចាប់ពីឃុំកំពង់លួង-ឃុំក្បាលត្រាច រហូតដល់ ភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ :
១.កម្ពស់ទឹក កំពង់លួង ៣.០១ម៉ែត្រ
២.ជាលទ្ធផលបាន រុះរើបំផ្លាញចោលវត្ថុតាងរួមមាន :
_ របាំងសាច់អួនចំនួន ៣២ ខ្សែ ប្រវែង ៨៦០០ ម៉ែត្រ
_ ក្បាលបរចំនួន ០៩ គ្រឿង
_ បង្គោលចំរឹងចំនួន ៧៥០ ដើម
_ ចាក់លែងកូនត្រីចម្រុះ ៣០ គីឡូក្រាម ។
ទិសដៅបន្ដ ក្រុមការងារ ចុះបង្ក្រាប រហូតដល់ព្រំប្រទល់
ពោធិ៍សាត់- កំពង់ឆ្នាំង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម