ថ្ងៃ អង្គារ ០១រោច ខែស្រាពណ៍ ឆ្នាំ ឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកណ្ដៀងដឹកនាំដោយលោក ហុក ម៉េងអាន នាយសង្កាត់ សហការណ៍ជាមួយ ប៉ូលីសស្រុកកណ្ដៀង និងយោធាខេត្ត បានចុះប្រតិបត្តិកាត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុច បឹងរាមភេ ភូមិ រាំងទិល ឃុំរាំងទិល ស្រុក កណ្ដៀង ខេត្ត ពោធិ៍សាត់ ជាលទ្ធផលបានរុះរើបំផ្លាញចោលវត្ថុតាង រួមមាន៖
_ របាំងសាច់អួនចំនួន ០៦ ខ្សែ ប្រវែង ១៣០០ ម៉ែត្រ
_ ក្បាលបរចំនួន ០៨ គ្រឿង
_ របាំងស្បៃមុងចំនួន ០២ ខ្សែ ប្រវែង
៣០០ ម៉ែត្រ
_ លូកងស្បៃមុងចំនួន ០៤ មាត់
_ បង្គោលចំនួន ៥៣០ ដើម
_ ចាក់លែងត្រីចំរុះទម្ងន់ ២៥ គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម