មាតិកា
ការិយាល័យ ផលិតកម្ម និង បសុព្យាបាល និង ក្រុមការងារ ពង្រឹងកិច្ចសហការនិងចុះ ពិនិត្យស្ថានភាពជំងឺដុំពកស្បែកគោក្របីនៅក្នុង ស្រុកក្រគរ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៦ សីហា ២០២១
68

ថ្ងៃ​ពុធ ២រោច ខែស្រាពណ៍​ ឆ្នាំឆ្លូវ  ត្រីស័ក ពស ២៥៦៥  ត្រូវនឹងថ្ងៃទី២៥ ខែសីហា​ឆ្នាំ២០២១  លោក ផាត់ សារុន ប្រធានការិយាល័យ ផលិតកម្ម និង បសុព្យាបាល និង ក្រុមការងារការិយាល័យ ផលិកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានពង្រឹងកិច្ចសហការនិងចុះ ពិនិត្យស្ថានភាពជំងឺដុំពកស្បែកគោក្របីនៅក្នុង ស្រុកក្រគរ ខេត្តពោធិ៍សាត់៖
 ១- ជួបជាមួយភ្នាក់ងារសុខភាពសត្វភូមិក្នុងឃុំត្នោតជុំ ដើម្បីផ្សព្វផ្សាយ ពន្យល់ណែនាំនិងវិធានការទប់ស្កាត់ជំងឺដុំពកស្បែកគោ ក្របី , ផែនការពង្រឹងសកម្មភាពចាក់វ៉ាក់សាំងសារទឹកនិងអុតក្តាមនៅពេលក្រោយហ្វូងគោ ក្របីស្ងប់ស្ងាត់ពីជំងឺ មានសុខភាព ប្រសើរ,ពង្រឹងការរាយការណ៍ជំងឺសត្វឲ្យលឿនដល់ផ្នែក ស្រុក និង ខេត្ត សម្រាប់ការអន្តារគមន៍ជួយដោះស្រាយទាន់ពេលវេលា  ។ ក្នុងពេលនោះផងដែរ ក្រុមការងារក៍បានផ្តល់ថ្នាំព្យបាលជំងឺសត្វ  ថ្នាំសម្លាប់មេរោគ សឺរ៉ាំង  ម្ជុល សំឡី មួយចំនួនដល់ភ្នាក់ងារសុខ
ភាពសត្វភូមិចំនួន៥នាក់  និងបានជួយព្យាបាលគោមានជំងឺដុំពកបានចំនួន ៣ ក្បាលរបស់កសិករ ២គ្រួសារ ។ចំពោះស្ថានភាពឆ្លងរាតត្បាតជំងឺដុំពកនៅឃុំត្នោតជុំ ស្រុកក្រគរ ជាក់ស្តែងពេលនេះក្នុងហ្វូងគោមតាមគ្រួសារមានគោឈឺពី២០ %-៣០%និងចំពោះសត្វក្របីមិនមានទទួលឆ្លងជំងឺដុំពកនេះទេ  ។
 ២-សុំការអនុញ្ញាត និងជួបលោកអភិបាលនៃគណ:អភិបាលស្រុកក្រគរ នៅសាលាស្រុកក្រគរ ដើម្បីពង្រឹងការទំនាក់ទំនង និងសហការឲ្យបានល្អប្រសើរការងារផលិតកម្មនិងបសុព្យាបាល  ។
៚៚៚ដោយឡែកតាមស្ថានភាពជំងឺដុំពកស្បែកគោក្របីនៅក្នុង ខេត្តពោធិ៍សាត់  គិតត្រឹមថ្ងៃពុធ២រោច ខែស្រាពណ៍  ឆ្នាំឆ្លូវ  ត្រីស័ក ពស ២៥៦៥  ត្រូវនឹងថ្ងៃទី២៥ ខែសីហា   ឆ្នាំ២០២១នៅទូទាំងខេត្តពោធិ៍សាត់វិញ មានសត្វគោឈឺសរុបចំនួន៥៣៣ក្បាល /២៥៤ គ្រួសារ ក្នុងនោះ៖ងាប់សរុប ៦ក្បាល 
កំពុងព្យាបាល២៨៩ក្បាល ,ឈឺថ្មីបន្ថែមចំនួន ៣៦ក្បាល/១៦គ្រួសារ និង បានជាសះស្បើយជាបន្តបន្ទាប់ សុខភាពធម្មតាវិញសរុប ចំនួន២៤១ក្បាល ។

ចំនួនអ្នកចូលទស្សនា
Flag Counter