ថ្ងៃពុធ២រោច ខែ ស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ខែសីហា ឆ្នាំ២០១ នៅចំណុចរលាបខ្វើក ភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានរៀបចំពិធីដាំដើមឈើស្តារឡើងវិញ ក្រោមអធិបតីភាព លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដោយមានការចូលរួមពី លោក លោកស្រី អនុប្រធានមន្ទីរ អភិបាលរងនៃគណៈអភិបាលក្រុងពោធិ៍សាត់ ថ្នាក់ដឹកនាំខណ្ឌ ផ្នែក សង្កាត់រដ្ឋបាលព្រៃឈើ និងមន្រ្តី កងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ អាជ្ញាធរ មូលដ្ឋានភូមិ ឃុំ ប្រជាពលរដ្ឋ និងព្រះសង្ឃ បានដាំកូនឈើច្រើនប្រភេទចំនួន១.០៦៥ ដើម ផ្ទៃដី០៣ហិកតា។
លោកប្រធានមន្ទីរ បានជំរុញឱ្យអជ្ញាធ័រ សមត្ថកិច្ចជំនាញ និងប្រជាពលរដ្ឋ បង្កើនការយកចិត្តទុកទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ការុករានដីព្រៃជាកម្មសិទ្ធ ចេះស្រលាញ់ដើមឈើ និងថែរក្សា ការពារ អភិរក្សធនធានធម្មជាតិបរិស្ថាន គង់វង្សតកូនចៅជំនាន់ក្រោយ និង បង្កើនសោភ័ណភាពពណ៍បៃតងក្នុងក្រុងរបស់យើងផងដែរ។