មាតិកា
សកម្មភាព អប់រំ ផ្សព្វផ្សាយ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទ ក្នុងរដូវបិទនេសាទ ចាប់ពី ភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ រហូតដល់ ព្រំប្រទល់ខេត្ដពោធិ៍សាត់- កំពង់ឆ្នាំង
ចេញ​ផ្សាយ ២៦ សីហា ២០២១
71

ថ្ងៃពុធ ២រោច  ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៥ ខែសីហា  ឆ្នាំ ២០២១ ក្រោមបញ្ជា និងកិច្ចចង្អុលការផ្ទាល់ ឯកឧត្តម ខូយ រីដា អភិបាលរងខេត្ត នេះជាថ្ងៃទី០៣ របស់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដ ដែលមានសមាសភាព លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ លោក គឺ គឹមណូ លោក ខាត់ ពុយ អភិបាលរងស្រុកក្រគរ លោក មាស ប៊ុនធឿន ស្នងការរងខេត្ដ លោកនាយរងខណ្ឌ លោកនាយផ្នែកក្រគរ លោកនាយសង្កាត់កំពង់លួង កងរាជអាវុធហត្ថខេត្ដ-B05ប្រចាំទិស អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប អធិការ
នគរបាលស្រុកក្រគរ- នាយប៉ុស្តិ៍ឃុំកំពង់លួង បរិស្ថានខេត្ដ  យោធាខេត្ត  ដោយប្រើប្រាស់កម្លាំងសរុប ៥០នាក់ មធ្យោបាយកាណូតចំនួន ១២គ្រឿង បានចុះ អប់រំ ផ្សព្វផ្សាយ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទ ក្នុងរដូវបិទនេសាទ ចាប់ពី ភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ រហូតដល់ ព្រំប្រទល់ខេត្ដពោធិ៍សាត់- កំពង់ឆ្នាំង  :
១.កម្ពស់ទឹក កំពង់លួង ៣.០៣ម៉ែត្រ
២.ជាលទ្ធផលបាន រុះរើបំផ្លាញចោលវត្ថុតាងរួមមាន :
 _ របាំងសាច់អួនចំនួន ៣៥ ខ្សែ ប្រវែង ៩១៥០ ម៉ែត្រ
 _ ក្បាលបរចំនួន ១២ គ្រឿង
_ បង្គោលចំរឹងចំនួន ១២៥០ ដើម
_ ចាក់លែងកូនត្រីចម្រុះ ៣៥ គីឡូក្រាម ។
   ទិសដៅ នឹងបន្ដ អប់រំ ផ្សព្វផ្សាយ ទប់ស្កាត់ និងបង្ក្រាបក្នុងរដូវបិទនេសាទឲ្យបានតឹងរឹងបន្ថែមទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter